ស្ត្រីទី១កម្ពុជា លើកទឹកចិត្តដល់អ្នកផ្ដល់សេវាកម្មអាហារជួយគាំទ្រកសិផលខ្មែរ និងចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ
ដោយ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១របស់កម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមចលនាខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ ជាពិសេសលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារ សមាគម និងភោជនីយដ្ឋាននានា ត្រូវចូលរួមគាំទ្រកសិផលខ្មែរឱ្យបានកាន់តែច្រើនថែមទៀត តាមរយៈការចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មនានាជាដើម។