#លោកប្រាយុទ្ធចាន់អូចា

Articles by Tag លោកប្រាយុទ្ធចាន់អូចា

ទីបំផុត លោកប្រាយុទ្ធចាន់អូចាបានទៅរួមរស់ជាមួយគណបក្សថ្មីហើយ ដើម្បីឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីម្ដងទៀត

ដោយ​ ហ៊ុន គន្ធថៃ
មេដឹកនាំដែលកាន់អំណាចយូរឆ្នាំមួយរូបរបស់ប្រទេសថៃគឺលោក ប្រាយុទ្ធ ចាន់អូចា បានប្តេជ្ញាបន្តការងារក្នុងការដឹកនាំប្រទេសតទៅទៀត ដោយនឹងរួមរស់ជាមួយគណបក្សនយោបាយថ្មី។ លោកបានបង្ហាញខ្លួនជាមួយគណៈបក្សថ្មីឈ្មោះបក្សថៃរួបរួមជាតិ កាលពីថ្ងៃចន្ទទី០៩មករា ដោយលោកបានបញ្ជាក់ថា នឹងបន្តឈរឈ្មោះ ដើម្បីប្រកួតប្រជែងធ្វើជានាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។