លុយដុល្លារចាស់ ឬប្រឡាក់អាចដូរនៅធនាគារពាណិជ្ជក្នុងខេត្តសៀមរាប ដោយគ្មានកាត់ទឹក
ដោយ
ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋ ឬភ្ញៀវទេសចរអាចយកក្រដាសប្រាក់ដុល្លារអាម៉េរិកចាស់ៗ ឬប្រឡាក់ទៅដូរនៅគ្រប់សាខាធនាគារពាណិជ្ជក្នុងខេត្តសៀមរាប ដោយគ្មានកាត់ទឹក ឬមិនចាំបាច់បង់កម្រៃសេវា។ ករណីពិសេសនេះ បានកើតឡើងក្រោយធនាគារជាតិនៃកម្ពុជា តម្រូវឱ្យសាខាធនាគារពាណិជ្ជនៅខេត្តសៀមរាបទាំងអស់ត្រូវទទួលយកប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ឬប្រឡាក់ដោយមិនចាំបាច់យកកម្រៃសេវាពីអតិថិជន។