ជំទាវ លឹម ឈីវហូ បោះទុនខ្ទង់លានដុល្លារសង់ផ្ទះតម្លៃសមរម្យ
ដោយ
ជំទាវឧកញ៉ា លឹម ឈីវហូ ដែលត្រូវបានមហាជនស្គាល់ថា ជាអ្នកដឹកនាំស្ត្រីដ៏មានឥទ្ធិពលបំផុតក្នុងវិស័យជំនួញនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានលោកស្រីជាប្រធានក្រុមប្រឹក្សាភិបាលនោះ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) គ្រោងនឹងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់លក់ជូនកម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដោយមានការបង់រំលស់ប្រចាំខែទាប ប្រមាណតែជាង១០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។