អនុក្រឹត្យថ្មី៖ អ្នករឹងទទឹងមិនព្រមពាក់ម៉ាស អាចរងពិន័យជាប្រាក់ពី ២០ម៉ឺន ទៅ១លានរៀល
ដោយ
អ្នកមិនពាក់ម៉ាសតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងត្រូវរងការព្រមានពីអាជ្ញាធរ ហើយបើនៅតែរឹងទទឹងមិនព្រមពាក់ម៉ាស់ទៀត អាចប្រឈមនឹងរងការពិន័យជាប្រាក់ចន្លោះពី ២០ម៉ឺនរៀល ទៅ ១លានរៀល។ នេះបើយោងតាមអនុក្រឹត្យស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។