អ្នកវិភាគព្យាករថា មិនយូរទេមាសនឹងជំនួសប្រាក់ដុល្លារអាម៉េរិក ខណៈប្លុកប្រទេស BRICS កំពុងសម្រុកទិញមាស
ដោយ
លោក ជេម ហិកមេន (James Hickman) ដែលជាវិនិយោគិន និងជាសហគ្រិនអន្តរជាតិ សញ្ជាតិអាម៉េរិកដ៏ល្បីល្បាញមួយរូបបានវិភាគថា មិនយូរទេមាសនឹងផ្ដួលប្រាក់ដុល្លារអាម៉េរិក ក្លាយជាទុនបម្រុងអន្តរជាតិ ខណៈប្លុកប្រទេស BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បួង កំពុងសម្រុកទិញមាសទុកជាច្រើនតោនទុកធ្វើជាទុនបម្រុងអន្តរជាតិរបស់ខ្លួនចាប់តាំងពីចុងឆ្នាំ២០២២ មក។