លោក ចូ បៃដិន ចុះហត្ថលេខាលើឯកសារសម្រេចឲ្យប្រទេសស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ
ដោយ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន កាលពីថ្ងៃអង្គារ ទី៩ សីហាបានសម្រេចចុះហត្ថផ្ដល់សច្ចាប័នឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអ៊ែតក្លាយទៅជាសមាជិក អង្គការសម្ព័ន្ធយោធាអាត្លង់ទិកខាងជើង (ណាតូ) ដែលត្រូវបានគេមើលឃើញថា វាគឺជាការពង្រីកសម្ព័ន្ធមិត្តយោធាដ៏សម្បើមបំផុតចាប់តាំងពីឆ្នាំ ១៩៩០ មក ដោយការការពង្រីសមាជិកណាតូបន្ថែមនេះ គឺនៅចំពេលដែលមានការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន កំពុងបង្កជាក្ដីបារម្ភកាន់តែខ្លាំងឡើងសម្រាប់សន្ដិសុខនៅតំបន់អឺរ៉ុបទាំងមូល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។