#ម្ចាស់បុរីទាំងអស់ត្រូវបញ្ឈប់សកម្មភាពរឹបអូសផ្ទះពីអតិថិជនជាបន្ទាន់

Articles by Tag ម្ចាស់បុរីទាំងអស់ត្រូវបញ្ឈប់សកម្មភាពរឹបអូសផ្ទះពីអតិថិជនជាបន្ទាន់

សម្តេចតេជោ ហ៊ុន សែន ស្នើដល់ម្ចាស់បុរីទាំងអស់បញ្ឈប់សកម្មភាពរឹបអូសផ្ទះពីអតិថិជនដែលអស់លទ្ធភាពបង់

ដោយ​ សោម ស្រីពេជ្រ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើដល់ម្ចាស់បុរីទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរឹបអូសផ្ទះពីអតិថិជនដែលគ្មានលទ្ធភាពបន្ដការបង់រំលស់ ដោយត្រូវមានការយោគយល់ដល់អតិថិជន ពីព្រោះថា ការរឹបអូសមិនមែនជារឿងល្អដល់សេដ្ឋកិច្ចជាតិនោះទេ។ ជាមួយគ្នានេះ សម្តេចក៏បានជំរុញឲ្យសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋាន ដែលមានអ្នកឧកញ៉ាលី ហួរ ជាប្រធាន ត្រូវពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ រួមទាំងត្រូវមានការចូលរួមអន្តរាគមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។