ម៉ាឡេស៊ី បានអនុម័តច្បាប់ បង្កើតតំបន់គ្មានបង់ពន្ធនៅក្នុងតំបន់អភិវឌ្ឍន៍ក្រុងព្រៃឈើ
ដោយ
ប្រទេសម៉ាឡេស៊ី បានអនុម័តបទប្បញ្ញត្តិមួយចំនួន ដែលនឹងអនុញ្ញាតឱ្យកោះមួយក្លាយជាតំបន់គ្មានបង់ពន្ធក្រោមគម្រោងអចលនទ្រព្យទីក្រុងព្រៃឈើ ដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីស្ដារឡើងវិញនូវឧទ្យានអចលនទ្រព្យដ៏ធំ និងកំពុងជួបការលំបាកមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។