#មីក្រូហិរញ្ញវត្ថុនៅកម្ពុជា

Articles by Tag មីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ទំហំឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុថយចុះ ខណៈឥណទានមានហានិភ័យកើនជិត៦% នៅត្រីមាសទី៣ឆ្នាំនេះ

ដោយ​ ខន ណារី
វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានចាត់ទុកជាវិស័យដ៏សំខាន់មួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច តែវិស័យនេះបានជួបប្រឈមបញ្ហាជាច្រើន ក្រោយពិភពលោកជួបបញ្ហាជាបន្តបន្ទាប់រាប់ចាប់តាំងពីការឆ្លងរាតត្បាតកូវីដ-១៩ បញ្ហាសង្គ្រាម និងភាពតានតឹងភូមិសាស្ត្រនយោបាយ។ មន្ត្រីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុហាក់នៅទ្រឹងនៅមួយរយៈកន្លងមកនេះ ខណៈនៅត្រីមាសទី៣ ឆ្នាំនេះ ទំហំឥណទានមានទំនោរធ្លាក់ចុះ រីឯប្រាក់បញ្ញើមានកំណើនតិចតួច ស្របពេលឥណទានមានហានិភ័យបានកើនឡើងជិត៦%។