#មីយ៉ាន់ម៉ាបញ្ចេញសាច់ប្រាក់២០០លានដុល្លារទប់ទល់អតិផរណា!

Articles by Tag មីយ៉ាន់ម៉ាបញ្ចេញសាច់ប្រាក់២០០លានដុល្លារទប់ទល់អតិផរណា!

មីយ៉ាន់ម៉ាបញ្ចេញសាច់ប្រាក់២០០លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងអតិផរណា

ដោយ​ វុធ ច័ន្ទតារា
ធនាគារកណ្តាលមីយ៉ាន់ម៉ាកាលពីថ្ងៃពុធទី៣១សីហា បានសម្រេចបញ្ចេញសាច់ប្រាក់ជារូបិយប័ណ្ណបរទេសតម្លៃជាង ២០០លានដុល្លារបញ្ចូលទៅក្នុងទីផ្សារ ដើម្បីគ្រប់គ្រងលើអតិផរណាដែលកំពុងតែកើនឡើងខ្លាំង។ យ៉ាងណាមិញ ធនាគារកណ្តាលមីយ៉ាន់ម៉ាមិនបានបញ្ជាក់ថា គេនឹងបញ្ចេញសាច់ប្រាក់ដុល្លារ តាមវិធីណានោះទេ។ កំណើនអតិផរណានៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានធនាគារកណ្តាលប្រទេសមួយនេះអះអាងថា ដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើង។ នេះបើតានការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។