បុរី មេគង្គ លែន បរិច្ចាកថវិការ ជូនដល់អង្គការហូប កម្ពុជា ក្នុងការពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ ជូនដល់ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មឱកាសខ្ញុំ
ដោយ
បុរីមេគង្គ លែន បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ជូនអ្នកញៀនគ្រឿងញៀន ចំនួន ២,០០០ នាក់ ដែលស្នាក់នៅ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មឱកាសខ្ញុំ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់បុរី មេគង្គ លែន រួមទាំងមានការចូល ជាកិត្តិយសយ៉ាងខ្ពង់ខ្ពស់ ពីលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញផងដែរ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។