អ្នកជំនាញអះអាងថា មានជំងឺមហារីកចំនួន៥ ប្រភេទ ច្រើនកើតមាននៅលើប្រជាជនកម្ពុជា
ដោយ
វេជ្ជបណ្ឌិតជំនាញមកពី មន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត បានអះអាងថា បច្ចុប្បន្នជំងឺមហារីកកំពុងបន្ដកើតមានឡើងនៅជុំវិញពិភពលោក ហើយក្នុងនោះ ប្រទេសកម្ពុជាក៏ប្រឈមនឹងការកើនឡើងនៃជំងឺមហារីកដែរ។ លោកវេជ្ជបណ្ឌិត បានអះអាងដោយផ្អែកទៅលើរបាយការណ៍របស់អង្គការសុខភាពពិភពលោកថា មានជំងឺមហារីកចំនួន ៥ប្រភេទ ដែលច្រើនកើតមានចំពោះប្រជាជនកម្ពុជា ហើយក្នុងចំណោមប្រជាជនកម្ពុជា ៧នាក់ គឺអាចមានម្នាក់កើតជំងឺមហារីក។