អង់គ្លេសចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅក្នុងតំបន់អាស៊ានលើពង្រីកពាណិជ្ជកម្ម ការអប់រំ និងវិស័យការពារជាតិ
ដោយ
មន្រ្តីជាន់ខ្ពស់កម្ពុជាបានប្រកាសស្វាគមន៍ និងរង់ចាំទទួលវត្តមានរបស់នាវា HMS SPEY របស់ចក្រភពអង់គ្លេស ក្នុងការធ្វើដំណើរមកកម្ពុជា នៅឆ្នាំ២០២៥ ខាងមុខម្ដងទៀត បន្ទាប់ពីបានបញ្ចប់បេសកកម្មហ្វឹកហាត់រួមគ្នារយៈពេល២ថ្ងៃកាលពីថ្ងៃទី២៥ ខែកញ្ញា ជាមួយកងទ័ពជើងទឹករបស់កម្ពុជានៅក្នុងខេត្តព្រះសីហនុ លើការសង្គ្រោះបឋម និងសង្គ្រោះជនរងគ្រោះ ព្រមទាំងការគ្រប់គ្រងពេលមានគ្រោះអាសន្ន និងសមយុទ្ធពន្លត់អគ្គិភ័យ។