ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅមុនពេលថ្ងៃបោះឆ្នោតជាតិមកដល់មានការប្រែប្រួលយ៉ាងណាខ្លះ?
ដោយ
តើស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅ១ខែ មុនថ្ងៃបោះឆ្នោតជាតិមកដល់មានការប្រែប្រួលអ្វីខ្លះ? បើតាមអ្នកជំនាញនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បានអះអាងថា ទោះបីជា នៅសល់តែប្រមាណជិត១ខែទៀត ដល់ថ្ងៃបោះឆ្នោតជាតិក៏ដោយចុះ ប៉ុន្ដែ ស្ថាននភាពវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ហាក់មិនមានការប្រែប្រួលគួរឲ្យបារម្ភនោះឡើយ។ មិនប្រែប្រួល ក៏ដោយសារតែ មិនមានពលរដ្ឋនាំគ្នាសម្រុកដកប្រាក់ ដូចកាលពីឆ្នាំ២០១៨នោះទេ។ ប៉ុន្ដែ ប្រាក់បញ្ញើនៅតាមធនាគារមួយចំនួន បែរជាមានកំណើនថែមទៀតទៅវិញ។