ជាថ្មីម្តងទៀត នៅចំពោះមុខទូតអាមេរិក មេទ័ពកម្ពុជាបដិសេធវត្តមានយោធាចិននៅកម្ពុជា
ដោយ
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន នៅពេលជួបឯកអគ្គរដ្ឋទូតអាមេរិក លោក ផាទ្រីក ម៊ួរហ្វ៊ី (W.Patrick Murphy) កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានបដិសេធជាថ្មីម្តងទៀត ថា កម្ពុជានឹងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិន នៅលើទឹកដីរបស់ខ្លួននោះទេ ដោយបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់កម្ពុជានោះឡើយ។