កម្ពុជានាំចេញម្រេចកើនឡើងខ្លាំងដល់ទៅ៤០០% នៅពាក់កណ្ដាលឆ្នាំនេះ តើមកពីមូលហេតុអ្វី?
ដោយ
ការនាំចេញម្រេចនៅរយៈពេល៦ខែឆ្នាំ២០២១នេះ សម្រេចបានជាង ១ម៉ឺន៤ពាន់តោន ដែលមានកំណើនដល់ទៅប្រមាណ៤០០% ដោយក្នុងនោះ ប្រទេសវៀតណាមបានបញ្ជាទិញម្រេចពីកម្ពុជាច្រើនជាងគេបង្អស់។ ការកើនឡើងនៃការនាំចេញសម្រេចយ៉ាងគំហុករបស់កម្ពុជានេះ ត្រូវបានឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថា ដោយសារមានការបញ្ជាទិញវៀតណាមច្រើន ដ្បិតថា នៅវៀតណាមនៅមួយរយៈចុងក្រោយនេះ មានកសិករមួយចំនួនបានផ្លាស់ប្ដូរការដាំដុះដំណាំរបស់ពួកគេ ពោលគឺងាកចេញពីការដាំម្រេច ទៅដាំដំណាំផ្លែឈើសម្រាប់បម្រើដល់ការនាំចេញវិញ ព្រោះមានសក្ដានុពលទីផ្សារ និងលក់បានថ្លៃ។