#នាំចេញផលិតផលឧស្សាហកម្មកម្ពុជា

Articles by Tag នាំចេញផលិតផលឧស្សាហកម្មកម្ពុជា

កម្ពុជានាំចេញផលិតផលឧស្សាហកម្ម ៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ថយចុះជាង៤០%

ដោយ​ ហំ ផានិត
ក្នុងស្ថានភាព ដែលកម្ពុជា រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺសកលកូវីដ-១៩ ប្រតិបត្តិការរោងចក្រជាច្រើន ក៏ដូចជាការបង្កើតរោងចក្រថ្មីៗ បានជួបនឹងឧបសគ្គយ៉ាងខ្លាំង និងមានតួលេខថយចុះ មិនធ្លាប់មានពីមុនមកនោះឡើយ។ ជាក់ស្ដែង គេសង្កេតឃើញថា ក្នុងឆ្នាំ២០២០ ការផលិតផលិតផលឧស្សាកម្មរបស់កម្ពុជាមានតម្លៃ ១០ពាន់លានដុល្លារ ថយចុះជាង៣៥% ខណៈដែលការនាំចេញផលិតផលទាំងនោះមានជាង៦ពាន់លានដុល្លារ ថយចុះជាង ៤០%បើធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងនវានុវត្តន៍។