ថៃកំពុងព្រួយចិត្ត ខ្លាចចិនក្លាយជាដៃគូប្រជែងធំ ក្នុងការនាំចេញអង្ករនៅពេលអនាគត
ដោយ
សមាគមអ្នកនាំចេញអង្ករថៃ បានបង្ហាញពីក្តីព្រួយបារម្ភថា ចិនអាចនឹងក្លាយជា អ្នកប្រកួតប្រជែងនាំចេញអង្ករដ៏ខ្លាំងមួយ នាពេលអនាគត ដោយចិនបានបង្កើនបរិមាណនាំចេញ ជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះហើយ ថៃត្រូវតែពិនិត្យតាមដានឲ្យបានដិតដល់អំពី បញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយ នៅក្នុងថ្ងៃនេះដោយសារព័ត៌មានក្នុងស្រុកថៃ។