#ង្កើតអាជីវកម្មដ៏រឹងមាំ និងនិរន្តរភាព

Articles by Tag ង្កើតអាជីវកម្មដ៏រឹងមាំ និងនិរន្តរភាព

ក្រុមហ៊ុនអង់គ្លេសដ៏ធំមួយ ទិញយកប្រតិបត្តិការវេចខ្ចប់ និងចែកចាយដបកូកាកូឡានៅវៀតណាម និងកម្ពុជា ក្នុងតម្លៃ១ពាន់លានដុល្លារ

ដោយ​ វ៉ាន់ ស្រីរ័ត្ន
ក្រុមហ៊ុន Swire Pacific ដែលមានប្រភពមកពីចក្រភពអង់គ្លេស និងបានចុះបញ្ជីនៅផ្សារភាគហ៊ុនហុងកុង បានប្រកាសថា ខ្លួនកំពុងចំណាយប្រាក់ចំនួនជាង ១ ពាន់លានដុល្លារក្នុងការទិញភាគហ៊ុនទាំងអស់ពីក្រុមហ៊ុនផលិត និងចែកចាយដបសម្រាប់ភេសជ្ជៈកូកាកូឡានៅក្នុងប្រទេសវៀតណាម និង ប្រទេសកម្ពុជា ខណៈដែលប្រតិបត្តិការវេចខ្ចប់ និងចែកចាយដបកូកាកូឡានេះ បច្ចុប្បន្នគ្រប់គ្រងដោយកូកាកូឡារបស់ជប៉ុន ពោលគឺជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកូកាកូឡានៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។