និយ័តករមូលបត្រកម្ពុជាចាប់ដៃគ្នាជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបង្កើនទំនុកចិត្តរបស់វិនិយោគិនលើវិស័យមូលបត្រ
ដោយ
និយ័តករមូលបត្រកម្ពុជា និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការដាក់ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh។ អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺដើម្បីដាក់ឱ្យផ្ទៀងផ្ទាត់ឯកសារក្នុងវិស័យមូលបត្រ ខណៈការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់នេះនឹងទទួលបាននូវទំនុកចិត្តខ្ពស់ព្រមទាំងចំណេញពេលវេលា។