ប្រមុខណាតូថ្លែងថា បើបញ្ចូលអ៊ុយក្រែនក្នុងសម្ព័ន្ធភាពនេះ គឺចំកន្លែងល្អ
ដោយ
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន, លោក ចេន ស្តូលថេនប៊ើក អគ្គលេខាធិការអង្គការសន្ធិសញ្ញាសម្ព័ន្ធភាពអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ដោយមិនសំចៃមាត់ថា «កន្លែងល្អ»របស់ប្រទេសអ៊ុយក្រែនគឺត្រូវនៅក្នុងសម្ព័ន្ធភាពយោធានេះ។ ទោះបីជាយ៉ាងនេះក្ដី ក៏អង្គការណាតូពុំទាន់មានប្រតិទិនជាក់លាក់សម្រាប់ទទួលអ៊ុយក្រែនឱ្យចូលជាសមាជិកនៅឡើយទេ ជាហេតុធ្វើឱ្យប្រធានាធិបតី ហ្ស៊ើឡិនស្គី ទទូចឱ្យអង្គការនេះកំណត់ពេលវេលាច្បាស់លាស់សម្រាប់សមាជិកភាពអ៊ុយក្រែន។