នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឲ្យពលរដ្ឋឈប់សម្រាក និងដើរកម្សាន្ដតាមរមណីយដ្ឋាននានាបាននៅថ្ងៃភ្ជុំបិណ្ឌ៣ថ្ងៃ ប៉ុន្ដែត្រូវគោរពវិធានសុខាភិបាល
ដោយ
បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅតែរក្សាទុកថ្ងៃឈប់សម្រាក៣ថ្ងៃនៃថ្ងៃបុណ្យភ្ជុំបិណ្ឌ នៅដដែល ពោលគឺនៅថ្ងៃទី ៥-៦-៧ ខែតុលាខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករកម្មការិនី និងបុគ្គលិកក្រុមហ៊ុន អាចឈប់សម្រាកបានដូចធម្មតា និងអាចដើរលេងកម្សាន្ដទៅតាមរមណីយដ្ឋាននានា ពិសេសរមីយដ្ឋានធម្មជាតិបានផងដែរ ប៉ុន្ដែត្រូវគោរពតាមការណែនាំស្ដីពីវិធានសុខាភិបាលឲ្យបានខ្ជប់ខ្ជួន។