ចិនចោទអាមេរិកថា បានបង្ហោះបាឡុងចូលតំបន់ស៊ីនជាំង និងទីបេជាង១០ដង និងព្រមានឆ្លើយតបឲ្យបានស័ក្ដិសមបំផុត
ដោយ
ជម្លោះការទូតបានផ្ទុះឡើងសាជាថ្មីកាលពីថ្ងៃទី១៥ខែកុម្ភៈ រវាងសហរដ្ឋអាមេរិក និងប្រទេសចិនជុំវិញការសាចទឹកដាក់គ្នារឿងបាឡុងចារកម្ម។ តែឥឡូវនេះ រដ្ឋអំណាចទីក្រុងប៉េកាំងបានធ្វើការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនវិញម្តងថា បាឡុងអាមេរិកបានហោះរំលោភចូលក្នុងតំបន់ស៊ីនជាំង និងទីបេជាច្រើនលើករួចមកហើយ ហើយថាចិននឹងចាត់វិធានការឱ្យស័ក្ដិសមទៅនឹងទង្វើរបស់អាមេរិក ដែលបានរំលោភលើអធិបតេយ្យភាពរបស់ចិននេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។