កំណើនប្រើប្រាស់លេខបារកូដ លើមុខទំនិញក្នុងស្រុក កើនដល់ជាង ១ពាន់សមាជិកហើយ!
ដោយ
គិតមកទល់ពេលនេះ អ្នកដែលបានទទួលយកបារកូដ (Barcodes) ពីសមាគម GS1 Cambodia យកទៅប្រើប្រាស់លើមុខទំនិញដែលផលិតនៅក្នុងស្រុកមានរហូតដល់ជាង ១ពាន់ សមាជិកហើយ។ បើតាមការគូសបញ្ជាក់ពីនាយកប្រតិបត្តិ GS1 Cambodia ត្បិតថា ការយល់ដឹងពីការប្រើប្រាស់លេខបារកូដនេះ ហាក់មានការកើនឡើងជាងមុនបន្តិចក៏ពិតមែន ប៉ុន្ដែវាហាក់ដូចជា នៅមិនទាន់មានការប្រើប្រាស់បានទូលំទូលាយដូចនៅប្រទេសជិតខាងនៅឡើយទេ។