ក្រុមអ្នកជំនាញអំពាវនាវឲ្យ កសិករប្រយ័ត្នពីបាតុភូត អ៊ែលនីណូ ព្រោះអាចនឹងជះឥទ្ធិពលអាក្រក់ដល់វិស័យកសិកម្មនៅកម្ពុជា
ដោយ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះបាតុភូតអ៊ែលនីណូ(El Nino) មកលើវិស័យកសិកម្មនៅកម្ពុជា។ ព្រួយបារម្ភ ក៏ដោយសារតែបាតុភូតនេះ អាចនឹងជះឥទ្ធិពលដូចជាគ្រាំរាំងស្ងួត ខ្វះខាតទឹក ដែលបង្កផលប៉ះពាល់ដល់វិស័យកសិកម្មនៅកម្ពុជា ធ្វើឲ្យដំណាំខូចគុណភាព និងធ្លាក់ចុះទិន្នផលជាដើម។