#បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌

Articles by Tag បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌

សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់អ្នកបន្តវេនដឹកនាំប្រទេស ត្រូវចេះបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌

ដោយ​ សោម ស្រីពេជ្រ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំទៅកាន់អ្នកបន្តវេនអនាគតនាយករដ្ឋមន្ត្រីកម្ពុជាថា ត្រូវបន្តនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពង្រឹងសេដ្ឋកិច្ច ពោលគឺអ្នកដឹកនាំប្រទេសនាពេលអនាគត ត្រូវប្រើប្រាស់នូវថវិកា ឬវិភាជថវិកាទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពន្លឿនសេដ្ឋកិច្ច ពីព្រោះថានេះជាចំណុចសំខាន់ដែលអ្នកដឹកនាំត្រូវក្តោបក្ដាប់ឲ្យជាប់ ជាក់ស្តែងដូចជាការវិភាជថវិកាទៅលើការសាងសង់ផ្លូវ ស្ពាន មន្ទីរពេទ្យ និងសាលារៀនជាដើម ដើម្បីបម្រើឱ្យប្រជាពលរដ្ឋទាំងអស់គ្នា។