សម្ដេច ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់បទល្មើសកាប់ព្រៃឈើទន្ទ្រានយកដីឱ្យបានម៉ឺងម៉ាត់
ដោយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យបណ្ដាអភិបាលខេត្ត និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ឱ្យទាល់តែបានពីការកាប់ទន្រ្ទាន រុករានព្រៃឈើ រំលោភយកដីរដ្ឋនិងដីឯកជន។ ដោយសម្ដេចតេជោ បញ្ជាក់យ៉ាងដាច់អហង្ការថា គ្មានការលើកលែងដល់បុគ្គលណាម្នាក់ឡើយ បើទោះបីជាជិតដល់ពេលបោះឆ្នោតក៏ដោយ ពីព្រោះថា សម្តេចមិនត្រូវថ្នាក់ថ្នមក្រុមជនខិលខូចដើម្បីការពារសន្លឹកឆ្នោតនោះទេ ប៉ុន្តែត្រូវការពារធនធានធម្មជាតិ ព្រៃឈើ និងការពារសណ្ដាប់ធ្នាប់សាធារណៈទើបជាការចាំបាច់។