លោក ផៃ ស៊ីផាន ហៅអ្នកព័ត៌មានមួយចំនួនថា«ក្ងាន», អញ្ជើញឲ្យទៅពិនិត្យមូលដ្ឋានទ័ពជើងទឹករាម
ដោយ
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដានេះ បានរិះគន់អ្នកសារព័ត៌មានមួយចំនួនថា ជា«ក្រុមសត្វក្ងាន» ដែលចាំតែផ្សាយបន្តព័ត៌មានក្លែងក្លាយ ក៏ប៉ុន្តែ បានរៀបចំការធ្វើដំណើរសម្រាប់នាំអ្នកសារព័ត៌មានទៅមើលទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម ផ្ទាល់នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា បន្ទាប់ពីមានការចោទប្រកាន់ថា មានកិច្ចព្រមព្រៀមសម្ងាត់ជាមួយចិន ដើម្បីឲ្យចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាម សម្រាប់រយ:ពេល៣០ឆ្នាំ។