ប្រជាជនកម្ពុជាដុតលុយចោលជាង ២០០លានដុល្លាររៀងរាល់ឆ្នាំ ព្រោះបារី
ដោយ
ប្រជាជនកម្ពុជាចំណាយប្រាក់ទិញបារីប្រមាណ ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងបានចំណាយលើការព្យាបាលជំងឺ ព្រមទាំងការបាត់បង់កម្លាំងពលកម្ម បណ្តាលមកពីជំងឺ ដែលបង្កដោយថ្នាំជក់មានប្រមាណជាង ១៦២លានដុល្លាអាមេរិកក្នុងមួយឆ្នាំផងដែរ។
នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងផែនការដែលបានបង្ហាញតាមរយៈ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល។