#ផ្លែមៀនកម្ពុជាលក់នៅលើគេហទំព័រ Alibaba

Articles by Tag ផ្លែមៀនកម្ពុជាលក់នៅលើគេហទំព័រ Alibaba

ផ្លែមៀនកម្ពុជាចំនួន ១៨ តោន លក់អស់ត្រឹមតែបីថ្ងៃប៉ុណ្ណោះ នៅលើគេហទំព័រ Alibaba

ដោយ​ សោម ស្រីពេជ្រ
ក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា នៅត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជា១៨តោន ត្រូវលក់សម្រាប់អតិថិជននៅក្នុងប្រទេសចិនតាមរយៈគេហទំព័រទិញលក់ទំនិញតាមអនឡាញដ៏ធំ Alibaba។ បច្ចុប្បន្ន ក្រោមការដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ ក្រសួងពាណិជ្ជកម្ម កំពុងជំរុញឲ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេសបន្ថែមទៀត ដើម្បីពង្រីកទីផ្សារកាន់តែទូលំទូលាយសម្រាប់កសិផលសក្ដានុពលរបស់កម្ពុជា។