អ្នកជំនាញថា ស្ថានភាពវិស័យកាត់ដេរនៅតែរឹងមាំ ទោះការនាំចេញក្នុងវិស័យកាត់ដេរបន្ដធ្លាក់ចុះនៅដើមឆ្នាំនេះក្ដី
ដោយ
នៅត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលប្រមាណជាង ២ពាន់លានដុល្លារពីការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភ័ណ្ឌ ធ្លាក់ចុះជាង២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមអ្នកជំនាញធ្លាប់បានវាយតម្លៃថា ស្ថានភាពវិស័យកាត់ដេរ និងវាយនភ័ណ្ឌនៅកម្ពុជា ដើមឆ្នាំ២០២៣ ដ្បិតនៅមិនទាន់អាចវិលត្រឡប់រកស្ថានភាពធម្មតា១០០% ដូចមុនពេលមានវិបត្តិកូវីដ១៩ ក៏ពិតមែន តែវិស័យនេះនៅតែអាចដំណើរជាធម្មតា។