ផលនេសាទដាយត្រី នៅភ្នំពេញ និងខេត្តកណ្តាល សម្រេចបានជិត ១ពាន់៥រយតោន កើនឡើង ៤០%
ដោយ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ផលនេសាទដាយតី្រនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្រេចបានបរិមាណជិត ១ពាន់៥រយតោន កើនឡើងប្រមាណ ៤០% បើធៀបទៅនឹងផលនេសាទដាយតី្រនារដូវនេសាទឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០តោន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។