IMF និងធនាគារពិភពលោក ព្រមានពីផលប៉ះពាល់សេដ្ឋកិច្ចសកល ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន
ដោយ
ជុំវិញវិបត្តិសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែននេះដែរ តើវានឹងធ្វើឲ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចយ៉ាងណាខ្លះ? ក្រុមមេដឹកនាំធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃព្រហស្បត៍សប្ដាហ៍នេះ បានចេញមុខអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយប្រទេសអ៊ុយក្រែន និងព្រមានថា ការឈ្លានពានរបស់រុស្ស៊ីនឹងបង្កផលវិបាកជាច្រើន សម្រាប់ការស្ទុះងើបឡើងនៃកំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។