គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៤ ដោយអាចចំណាយដល់៤ពាន់លានដុល្លារ
ដោយ
ទន្ទឹមនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រាជរដ្ឋាភិបាលកម្ពុជាបានឈានដល់ចុះកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនហើយសម្រាប់គម្រោងផ្លូវល្បឿនលឿនមួយទៀត គឺភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក្រោយពីគម្រោងនេះ ទើបបញ្ចប់ការសិក្សាបឋមកាលពីចុងខែឧសភា កន្លងទៅ ដោយតាមការប៉ាន់ស្មានគម្រោងនេះ នឹងចំណាយទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារឯណោះ។