#ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ

Articles by Tag ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ

សម្តេចហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់ផ្លូវល្បឿនលឿន ខណៈខាងក្រុមហ៊ុនស្នើឲ្យបញ្ចុះតម្លៃបន្ថែម

ដោយ​ សឿន វណ្ណឌេត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឲ្យក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុងការដឹកជញ្ជូនទំនិញចេញចូលភ្នំពេញ-ក្រុងព្រះសីហនុ។ ការជំរុញនេះធ្វើឡើងក្រោយសម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា ពុំសូវមានរថយន្តដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនធំៗបើកបរនៅលើផ្លូវល្បឿនលឿននេះទេ។ សម្រាប់សម្តេចការប្រើប្រាស់ផ្លូវល្បឿនលឿនមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ច្រើនដល់ក្រុមហ៊ុនដឹកជញ្ជូននោះទេ ថែមទាំងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ផងដែរ។