#​ផ្នែកផ្សព្វផ្សាយ​ពាណិជ្ជកម្ម

Articles by Tag ​ផ្នែកផ្សព្វផ្សាយ​ពាណិជ្ជកម្ម

ក្រុមហ៊ុនម៉ាកយីហោពិភពលោកធំៗប្រុងប្រយ័ត្ន ចំពោះការផ្សាយពាណិជ្ជកម្មនៅព្រឹត្តិការណ៍អូឡាំពិកនៅប៉េកាំង

ដោយ​ វុធ ច័ន្ទតារា
បញ្ហាទាក់ទិនទៅនឹងការប្រារព្ធកីឡាអូឡាំពិករដូររងានៅទីក្រុងប៉េកាំងនៅឆ្នាំក្រោយនេះ នៅតែស្ថិតក្នុងការតាមដានពីសំណាក់ពិភពលោក។ តួយ៉ាង ក្រៅតែពីបញ្ហាការធ្វើពហិការការទូតពីប្រទេសមួយចំនួនហើយនោះ នៅពេលនេះបញ្ហាទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនធំៗម៉ាកល្បីៗពិភពលោក នៅក្នុងព្រឹត្តិការណ៍នេះ ក៏កំពុងមានការពិចារណា និងប្រុងប្រយ័ត្នចំពោះការផ្សាយពាណិជ្ជកម្មរបស់ពួកគេដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Wall Street Journal។