កម្ពុជា វៀតណាម គ្រោងបង្កើតផ្សារតាមព្រំដែនបន្ថែមទៀតដើម្បីសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែន
ដោយ
រដ្ឋាភិបាលប្រទេសទាំងពីរមានបំណងបង្កើតផ្សារតាមព្រំដែនបន្ថែមទៀត ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ កម្ពុជា-វៀតណាម ក៏ត្រៀមរៀបចំសន្និសីទសំខាន់មួយ ស្ដីពីការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែន សម្រាប់ឆ្នាំ២០១៨-២០១៩ ខាងមុខនេះ ដែលនឹងប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជានាឆ្នាំនេះ ក៏ដូចជា ប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមព្រំដែនរហូតដល់ឆ្នាំ២០២៥ និងចក្ខុវិស័យឆ្នាំ២០៣៥ ផងដែរ។