ផ្សារទំនើបថ្មីមួយទៀត នឹងបើកដំណើរការសាកល្បងនៅចុងឆ្នាំនេះ នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ
ដោយ
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានអះអាងថា គម្រោងផ្សារទំនើបធំមួយទៀត នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ នឹងចាប់ផ្ដើមបើកដំណើរការសាកល្បងនៅចុងឆ្នាំនេះ។ គម្រោងផ្សារទំនើប 60M Community Mall ដែលបាននិងកំពុងសាងសង់ឡើងនៅលើផ្លូវសម្តេចតេជោហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រនេះ គឺកំពុងសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង៣ហិកតា និងកំពុងក្លាយជាផ្សារទំនើបធំទី២ហើយ ដែលមានវត្តមាននៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រនេះ បន្ទាប់ពីផ្សារទំនើបអ៊ីអនមានជ័យ ឬអ៊ីអន៣។