ដោយ
សន ពុទ្ធិកា
ក្រុមហ៊ុនស្យ៉ាមម៉ាក្រូរបស់ថៃ ដែលជាក្រុមហ៊ុនមេរបស់ផ្សារម៉ាក្រូ បានបង្កើនមហិច្ឆតាពង្រីកសាខាអាជីវកម្មរបស់ខ្លួនឲ្យបានដល់ទៅ ៨-៩ទីតាំងបន្ថែមទៀត នៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ មហិច្ឆតាចង់ក្តោបក្តាប់ទីផ្សារបោះដុំទំនិញ១ម៉ឺនមុខនៅស្រុកខ្មែរ និងចង់វាយដណ្តើមសង្គ្រប់ផ្សារតូចៗក្នុងស្រុកនេះ ផុសឡើងបន្ទាប់ពីទទួលបានភាពជោគជ័យនៅផ្សារម៉ាក្រូសាខាទី១ នៅភ្នំពេញ និង សាខាទី២ នៅខេត្តសៀមរាប។