#បំណុលគ្រួសារនៅថៃកើនឡើង

Articles by Tag បំណុលគ្រួសារនៅថៃកើនឡើង

បំណុលគ្រួសារនៅថៃកើនឡើងដល់ចំណុចកំពូលក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ

ដោយ​ វ៉ាន់ ស្រីរ័ត្ន
បើយោងតាមការស្ទង់មតិចុងក្រោយដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានបង្ហាញថា ប្រជាជនថៃកំពុងមានជាប់បំណុលគ្រួសារកម្រិតខ្ពស់បំផុតបើធៀបក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ អូសបន្លាយរយៈពេលយូរ និង កំណើនសេដ្ឋកិច្ចយឺត។ គិតក្នុងត្រីមាសទី១នៅឆ្នាំនេះ បំណុលគ្រួសារនៅក្នុងប្រទេសថៃ មានដល់ទៅជាង ៤០០ពាន់លានដុល្លារអាមេរិកឯណោះ ស្មើនឹងប្រមាណជិត៩០% នៃGDP របស់ប្រទេសនេះ។ នេះបើតាមតួលេខដែលបង្ហាញដោយធនាគារកណ្ដាលថៃ។