#បំណុលសាធារណៈរបស់កម្ពុជា

Articles by Tag បំណុលសាធារណៈរបស់កម្ពុជា

អ្នកជំនាញ៖ កម្ពុជានៅមានលទ្ធភាពក្នុងការខ្ចីបំណុលពីបរទេស ប៉ុន្ដែត្រូវយកចិត្តទុកដាក់លើប្រសិទ្ធនៃការប្រើប្រាស់

ដោយ​ សឿន វណ្ណឌេត
គិតត្រឹមត្រីមាសទី១ឆ្នាំ២០២២ សន្និធិបំណុលសាធារណៈរបស់កម្ពុជា ដែលបានខ្ចីពីក្រៅប្រទេសទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីមានចំនួនសរុបជិត១០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទោះបីកម្រិតបំណុលក្រៅប្រទេសរបស់កម្ពុជាមានការកើនឡើងក្ដី ប៉ុន្ដែអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចជឿជាក់ថា កម្ពុជានៅតែត្រូវខ្ចីលុយពីក្រៅប្រទេសបន្ថែមទៀត ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យចាំបាច់មួយចំនួនទៀត។