#បញ្ហាខ្វះទឹកស្អាតប្រើប្រាស់

Articles by Tag បញ្ហាខ្វះទឹកស្អាតប្រើប្រាស់

សម្តេចតេជោ ហ៊ុន សែន អះអាងថា បញ្ហាខ្វះទឹកស្អាតនឹងត្រូវបញ្ចប់ក្រោយកម្ពុជាអាចផលិតទឹកស្អាតបានជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ

ដោយ​ សោម ស្រីពេជ្រ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា អតុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គងទឹកស្អាតនៅតែកើតមានជាបន្តបន្ទាប់ ដូច្នេះហើយបានជារាជរដ្ឋាភិបាលមានការចាំបាច់ណាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបន្ថែមទៀត សម្រាប់បំពេញតម្រូវការទឹកស្អាត ដែលកើនឡើងជាបន្តបន្ទាប់ឆ្លើយតបទៅនឹងកំណើនប្រជាជន កំណើនលំនៅឋាន រោងចក្រសហគ្រាស និងក្រុមហ៊ុននានាជាដើម។ សម្តេចតេជោជឿជាក់ថា បញ្ហាអតុល្យភាពទឹកស្អាតនេះ នឹងត្រូវបញ្ចប់នៅពេលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតបានដល់ជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ។