#បញ្ហាអគារជាប់គាំង

Articles by Tag បញ្ហាអគារជាប់គាំង

រដ្ឋាភិបាលបន្តលើកទឹកចិត្តឲ្យដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុក្រៅប្រព័ន្ធតុលាការ

ដោយ​ សឿន វណ្ណឌេត
រាជរដ្ឋាភិបាលកម្ពុជាបន្តលើកទឹកចិត្តឲ្យក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុក្រៅប្រទេសតុលាការ ដ្បិតវាអាចមានប្រសិទ្ធភាពខ្ពស់និងដោះស្រាយបញ្ហាបានលឿន។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងចំណោមអគារជាប់គាំងទាំង១ពាន់៦រយអគារ មានអគារខ្លះបោះបង់ការសាងសង់ អគារខ្លះសាងសង់រួចមិនដំណើរការ និងអគារខ្លះផ្អាកដំណើរការ។ ទោះយ៉ាងណាមកទល់ពេលនេះមានអគារមួយចំនួនបានបើកដំណើរការឡើងវិញ ននិងខ្លះទៀតហាក់កម្រើកការអភិវឌ្ឍឡើងវិញហើយផងដែរ។