បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ឈានដល់ការអនុញ្ញាតឱ្យម្ចាស់គម្រោងវិនិយោគអាចដាក់សំណើសុំការអន្តរាគមន៍ ដើម្បីដោះស្រាយហើយ
ដោយ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុបានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងកាលពីពេលថ្មីៗបានជួបប្រជុំគ្នា ដើម្បីជំរុញការអនុវត្ត«វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគ ដែលជាប់គាំងក្នុងខេត្តព្រះសីហនុ។ តាមរយៈកិច្ចប្រជុំអន្តរក្រសួងនេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុអះអាងថា ការដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ កំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណកម្មលម្អិតលើគម្រោងអគារដែលជាប់គាំងទាំងនោះ។