#បញ្ហាអ៊ុនក្រែន-រុស្ស៊ី

Articles by Tag បញ្ហាអ៊ុនក្រែន-រុស្ស៊ី

ផ្កាយរណបអាមេរិកថតបានសកម្មភាពទ័ពរុស្សីចល័តទៅបេឡារុសជាប់ព្រំដែនអ៊ុយក្រែន

ដោយ​ វុធ ច័ន្ទតារា
រូបភាពពីផ្កាយរណបដោយក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិកមួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យទី០៦កុម្ភៈ បានបង្ហាញឲ្យឃើញពីសកម្មភាពចល័តកងទ័ពរបស់រុស្សីចូលមកក្នុងប្រទេសបេឡារុស តាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន ស្របពេលការសន្និដ្ឋានថា រុស្សីកំពុងត្រៀមវាយឈ្លានពានអ៊ុយក្រែន ក៏កំពុងកើតមានឡើងកាន់តែខ្លាំងផងដែរ។ ប៉ុន្តែការចល័តទ័ពមកប្រទេសបេឡារុសនេះ ត្រូវបានរុស្សីប្រកាសថា ជាការត្រៀមធ្វើសមយុទ្ធយោធារួមគ្នាប៉ុណ្ណោះ។