តើការដោះសា្រយបញ្ហាវិវាទដ៏រ៉ាំរ៉ៃរវាងអតិថិជន ជាមួយ ម្ចាស់បុរី ម៉ន ដានី ដំណើរការដល់ណាហើយ?
ដោយ
មកទល់ពេលនេះបញ្ហាវិវាទរ៉ាំរ៉ៃ និងអូសបន្លាយពេលរវាងអតិថិជនជាមួយម្ចាស់បុរី ម៉ន ដានី ពុំទាន់មានច្រកចេញប្រកបដោយប្រសិទ្ធភាពនៅឡើយទេ បើទោះបីជាមានការជួយសម្របសម្រួលពីក្រសួង-ស្ថាប័នពាក់ព័ន្ធយ៉ាងណាក៏ដោយ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ហាវិវាទដ៏រ៉ាំរ៉ៃនេះកំពុងស្ថិតក្នុងនីតិវិធីនៃការដោះស្រាយនៅឡើយ។