កម្ពុជាដាក់ឲ្យដំណើរការប្រព័ន្ធស្នើសុំបែបបទចេញចូលកំពងផែតាមអនឡាញ ដើម្បីកាត់បន្ថយការកកស្ទះកប៉ាល់
ដោយ
កម្ពុជាបានដាក់ឲ្យប្រើប្រាស់សាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI) ដែលជាការសហការរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរាជរដ្ឋាភិបាលជប៉ុន ដើម្បីជួយសម្រួល និងធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។ តាមរយៈប្រព័ន្ធនេះ រាល់កប៉ាល់ ដែលត្រូវដឹកទំនិញចេញចូលកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងភ្នំពេញ អាចស្នើសុំបែបបទ និងបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនចាំមកផ្ទាល់នោះទេ។