#ប្រាក់ឈ្នួលអប្បបរមា

Articles by Tag ប្រាក់ឈ្នួលអប្បបរមា

គម្រោងដំឡើងប្រាក់ឈ្នួលអប្បបរមានៅថៃនៅតែប្រទាំងប្រទើស ទោះគណរដ្ឋមន្រ្តីទទូចឱ្យមានការដំឡើង

ដោយ​ ​ ខេមបូណូមីស
ទោះបីជាគណៈរដ្ឋមន្រ្តីថៃ បានដុតដៃដុតជើងជំរុញឲ្យគ្រប់ភាគីគិតគូអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃក៏ដោយ ក៏នៅពេលនេះការចរចារនៅក្នុងចំណោមអ្នកពាក់ព័ន្ធហាក់ ដូចជាប្រទាំងប្រទើសខ្លាំង ដែលនាំឲ្យការចរចារកំពុងស្ថិតនៅក្នុងស្ថានភាពតឹងតែង។ ខាងរដ្ឋាភិបាលស្នើឱ្យដំឡើងប្រមាណជា២,៣% ខណៈដែលខាងវិស័យឯកជនព្រួយបារម្ភថា ការស្នើនេះអាចនឹងបង្កហានិភ័យដល់អាជីវកម្មរបស់ពួកគេ។