បុរសខ្លាំងពូទីនថា លោកខាងលិចមិនអាចធ្វើឱ្យរុស្ស៊ីនៅឯកោ និងសេដ្ឋកិច្ចដើរថយក្រោយបានទេ
ដោយ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បាននិយាយដោយមានជំនឿចិត្តថា វាមិនអាចទៅរួចទេ ដែលលោកខាងលិច អាចការកាត់ផ្តាច់រុស្ស៊ីឱ្យនៅឯកោ ចេញឆ្ងាយពីពិភពលោកទាំងមូល។ បុរសខ្លាំងរូបនេះបន្តទៀតថា ទណ្ឌកម្មដែលដាក់ដោយប្រទេសលោកខាងលិចនឹងមិនអាចធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី ដើរថយក្រោយដូចកាលពីអតីតកាលបានឡើយ។